ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ មាន​មហាបុរស​សម្ភព​ក្នុង​ត្រកូល​សេ្តច​ឱក្កា​កៈ នឹង​បាន​ជា​សាស្តា ព្រះនាម​គោតម ត្រាស់​ឡើង​ក្នុង​លោក។ បុរស​នេះ​នឹង​បាន​ជា​ឱរស ដែល​ព្រះធម៌​និម្មិត ជា​អ្នកទទួល​នូវ​មត៌ក ក្នុង​ធម៌​របស់​ព្រះ​គោតម​នោះ ជា​សាវ័ក​របស់​ព្រះ​សាស្តា មានឈ្មោះ​ថា រា​ធៈ។ ព្រះ​នាយក នឹង​តាំង​បុរស​នេះ ជា​បុគ្គល​ប្រសើរ​ជាង​សាវ័ក អ្នកមាន​ប្រាជ្ញា​ទាំងឡាយ។
 គ្រានោះ ខ្ញុំ​ឮព្រះពុទ្ធដីកា​នោះ​ហើយ ក៏​ត្រេកអរ មានចិត្ត​ប្រកបដោយ​មេត្តា មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន បាន​បម្រើ​ព្រះ​ជិនស្រី ដរាបដល់​អស់ជីវិត។ ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ទុក​នូវ​សេចក្តី​ប្រាថ្នា​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស បាន​សោយរាជ្យ​ជា​សេ្តច​ទេវតា អស់ ៣០០ ដង។
ថយ | ទំព័រទី ៣៤៤ | បន្ទាប់