ហេតុ​នោះ ខ្ញុំ​ឈ្មោះថា ជា​អ្នកមាន​សង្សារ​ឆ្លងផុត​ហើយ ត្រេកអរ​ចំពោះ​សេចក្តី​សុខ​ក្នុង​ឈាន។ គ្រានោះ ព្រះពុទ្ធ​ទ្រង់​ឃើញ​ខ្ញុំ​ហើយ ទ្រង់​ប្រកាស​ពាក្យ​នេះ​ថា
 សេចក្តី​សង្ស័យ​ណាមួយ​ក្នុង​លោក​នេះ ឬក្នុង​លោកខាងមុខ ពួក​បុគ្គល​មាន​ឈាន មាន​ព្យាម​យាម ជា​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈ តែង​លះបង់​នូវ​សេចក្តី​សង្ស័យ​នោះ​បាន ដោយ​ប្រាជ្ញា​នៃ​ខ្លួន ឬដោយ​ប្រាជ្ញា​នៃ​អ្នកដទៃ។ អំពើ​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​កប្ប​ទីមួយ​សែន ក៏​បង្ហាញ​ផល​ដល់​ខ្ញុំ​ក្នុង​ជាតិនេះ ខ្ញុំ​បាន​ដុត​បំផ្លាញ​កិលេស​ទាំងឡាយ​ហើយ ដូច​សន្ទុះ​សរ​ដែល​របូត​ផុត​ចេញ (ចាក​ធ្នូ)។ ព្រះ​មុនី ទ្រង់​ដល់​នូវ​ទីបំផុត​នៃ​លោក មាន​ប្រាជ្ញា​ច្រើន ទ្រង់​ឃើញ​ខ្ញុំ​ជា​អ្នក​ត្រេកអរ​ក្នុង​ឈាន​ដូច្នោះ ក៏​តាំង​ខ្ញុំ​ជា​អ្នក​ប្រសើរ ជាង​ពួក​ភិក្ខុ​អ្នកមាន​ឈាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៣៦៤ | បន្ទាប់