ព្រះ​នាយក ទ្រង់​សម្តែង​ធម៌​ក្នុង​ទីប្រជុំ ដ៏​កុះករ​ដោយ​សមណៈ និង​ព្រាហ្មណ៍ ដល់​ពួក​មនុស្ស ទេវតា នាគ និង​ព្រហ្ម។ ព្រះពុទ្ធ​ទ្រង់​ក្លៀវក្លា​ក្នុង​ពួក​បរិស័ទ ស្តេច​តាំង​សាវ័ក​របស់​ព្រះអង្គ ដែល​ជា​អ្នក​សម្បូណ៌​លាភ មានបុណ្យ ទ្រទ្រង់នូវ​សេចក្តី​រុងរឿង ក្នុង​ទី​ជា​ឯតទគ្គៈ។ កាលនោះ ខ្ញុំ​កើតជា​ក្សត្រ ក្នុង​នគរ​ឈ្មោះ​ហំស​សៈ បានឮ​ព្រះពុទ្ធដីកា​នៃ​ព្រះ​ជិនស្រី​ផង ឮគុណ​នៃ​សាវ័ក​ច្រើន​ផង។ ខ្ញុំ​បាន​និមន្ត​ព្រះ​សាស្តា ព្រមទាំង​សាវ័ក​ឲ្យ​ឆាន់ចង្ហាន់ អស់ ៧ ថ្ងៃ លុះ​ថ្វាយ​មហាទាន​រួចហើយ ទើប​ប្រាថ្នា​នូវ​តំណែង​នោះ។ គ្រានោះ ព្រះពុទ្ធ​ជា​បុរស​ប្រសើរ ជា​អ្នកប្រាជ្ញ ទ្រង់​ឃើញ​ខ្ញុំ ក្រាប​ទៀប​ព្រះ​បាទា ក៏​ទ្រង់​ត្រាស់​ពាក្យ​នេះ ដោយ​ព្រះសូរសៀង​ដ៏​ពីរោះ។ លំដាប់នោះ ពួក​មហាជន ទាំង​ពួក​ទេវតា គន្ធព្វ ពួក​ព្រហ្ម​មាន​ឫទ្ធិ​ច្រើន និង​ពួក​សមណព្រាហ្មណ៍ មានប្រាថ្នា​ដើម្បី​ស្តាប់​នូវ​ព្រះពុទ្ធដីកា​នៃ​ព្រះ​ជិនស្រី​ហើយ
ថយ | ទំព័រទី ៣៦៦ | បន្ទាប់