ក៏​នាំគ្នា​ធ្វើ​អញ្ជលី​នមស្ការ​ថា បពិត្រ​ព្រះអង្គ​ជា​បុរស​អាជានេយ្យ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​បុរស​ខ្ពង់ខ្ពស់ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ព្រះអង្គ​ទាំងឡាយ ចង់​ស្តាប់​អានិសង្ស​នៃ​មហាទាន ដែល​ព្រះមហាក្សត្រ​ទ្រង់​បាន​ថ្វាយ អស់ ៧ ថ្ងៃ សូម​ព្រះអង្គ​ទ្រង់ព្យាករ​នូវ​ផល​នៃ​មហាទាន​នោះ។
 លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា អ្នក​ទាំងឡាយ ចូរ​ចាំ​ស្តាប់​ភាសិត​តថាគត​ដូចតទៅ​នេះ​ចុះ ទក្ខិណាទាន ដែល​ព្រះមហាក្សត្រ​បាន​តំ​កល់​ទុក​ក្នុង​ព្រះពុទ្ធ ព្រមទាំង​ព្រះសង្ឃ ដែល​ជា​អ្នកមានគុណ​សម្បត្តិ​ប្រមាណ​មិនបាន ទក្ខិណាទាន​នោះ នឹង​រក​អ្នកណា​ពោល​ថា មាន​អានិសង្ស​ប៉ុណ្ណេះ ឬប៉ុណ្ណោះ​បាន​ឡើយ ដ្បិត​ទក្ខិណាទាន​នោះ មានផល​ប្រមាណ​មិនបានទេ មួយទៀត ព្រះមហាក្សត្រ​ដែល​មាន​ភោគៈ​ច្រើន​នេះ ប្រាថ្នា​នូវ​តំណែង​ដ៏​ខ្ពង់ខ្ពស់​ថា
ថយ | ទំព័រទី ៣៦៧ | បន្ទាប់