ព្រោះហេតុតែ​បិទទ្វារ​នគរ ដោយអាង​បុណ្យ​នៃ​ខ្លួន​ជា​ក្សត្រ មាតា​របស់ខ្ញុំ​កើតទុក្ខ​យ៉ាងនោះ​ដែរ ព្រោះ​ឲ្យ​ឆន្ទៈ​ដល់​ខ្ញុំ។ ក្នុង​ថ្ងៃ​ដែល​ប្រសូត​ចេញ​មក ខ្ញុំ​ប្រសូត​ចេញ​មក​ដោយ​សុវត្ថិភាព ត្រូវ​ព្រះពុទ្ធ​អនុគ្រោះ ក៏បាន​ចូល​ទៅកាន់​ផ្នួស។ ព្រះ​សារីបុត្រ ជា​ឧបជ្ឈាយ៍​របស់ខ្ញុំ ព្រះ​មោគ្គល្លាន​មាន​ឫទ្ធិ​ច្រើន មាន​ប្រាជ្ញា​ច្រើន បាន​កោរសក់ ហើយ​ប្រៀនប្រដៅ​ខ្ញុំ។ កាលដែល​សក់​ដាច់​ចុះ ខ្ញុំ​ក៏បាន​លុះ​អរហត្ត ពួក​ទេវតា នាគ និង​ពួក​មនុស្ស តែង​បង្អោន​បច្ច័យ​ទាំងឡាយ មក​ឲ្យ​ខ្ញុំ។ ខ្ញុំ​មានចិត្ត​រីករាយ បាន​បូជា​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ និង​ព្រះ​នាយក ព្រះនាម​វិបស្សី ដោយ​បច្ច័យ​ទាំងឡាយ​ដ៏​វិសេស។ ព្រោះហេតុនោះ ទើប​ខ្ញុំ​បាន​នូវ​លាភ​ដ៏​ទូលាយ ខ្ពង់ខ្ពស់ ក្នុង​ទីស​ព្វ​អន្លើ គឺ​ព្រៃ ស្រុក ទី​ទឹក ទីគោ​ក ដោយ​ផល​ដ៏​វិសេស​នៃ​កម្ម​ទាំងនោះ។ កាលណា ព្រះសម្ពុទ្ធ​ជានា​យក ព្រះអង្គ​ជាកំពូល​នៃ​លោក នឹង​ដឹកនាំ​សត្វ ស្តេច​ទៅ​ជួបនឹង​ព្រះ​ថេរៈ​ឈ្មោះ​រេ​វតៈ មួយអន្លើដោយ​ភិក្ខុ ៣ ម៉ឺន​រូប។
ថយ | ទំព័រទី ៣៧១ | បន្ទាប់