កាលនោះ ព្រះពុទ្ធ ទ្រង់​មាន​យោបល់​ធំ មាន​ព្យាយាម​ធំ ជានា​យក​នៃ​លោក ព្រមទាំង​ព្រះសង្ឃ ត្រូវ​ខ្ញុំបំរើ​ដោយ​បច្ច័យ​ទាំងឡាយ ដែល​ពួក​ទេវតា​បង្អោន​ចូល​មក ដើម្បី​ប្រយោជន៍​ដល់​ខ្ញុំ ហើយ​ទ្រង់​ជួបនឹង​ព្រះ​ថេរៈ ឈ្មោះ​រេ​វតៈ លំដាប់នោះ ទ្រង់​យាង​ទៅកាន់​វត្ត​ជេតពន​វិញ ក៏​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ។ ព្រះ​សាស្តា ទ្រង់​ទំនុកបម្រុង​សត្វលោក​ទាំងពួង ស្តេច​សរសើរ​ខ្ញុំ ក្នុង​កណ្តាល​ពួក​បរិស័ទ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បណ្តា​សិស្ស​ទាំងឡាយ​របស់​តថាគត មានតែ​ភិក្ខុ​សី​វលី​មួយ​ទេ ជា​អ្នក​ប្រសើរ​ជាង​ពួង​ភិក្ខុ​អ្នក​ស្វាក់​លាភ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៣៧២ | បន្ទាប់