កាលនោះ ខ្ញុំ​សោយរាជ្យ​ជា​ស្តេច​ធំ ក្នុង​ទេវលោក​ដ៏​ជា​ទិព្យ ហើយ​ខ្ញុំ​សោយរាជ្យ​ជា​ស្តេច​មហាចក្រពត្តិ​ជាច្រើន​ជាតិ។ ខ្ញុំ​កើត​តែ​ក្នុង​ភព​ពីរ គឺ​ទេវតា និង​មនុស្ស ខ្ញុំ​មិន​ស្គាល់​គតិ​ដទៃ​ទេ នេះ​ជា​ផល​នៃ​ការ​សរសើរ។ ខ្ញុំ​កើត​តែ​ក្នុង​ត្រកូល​ពីរ គឺ​ត្រកូល​ក្សត្រ និង​ត្រកូល​ព្រាហ្មណ៍ ខ្ញុំ​មិន​ស្គាល់​ត្រកូល​ទាប​ឡើយ នេះ​ជា​ផល​នៃ​ការ​សរសើរ។ ឥឡូវនេះ ដល់​មក​ក្នុង​បច្ឆិមភព ខ្ញុំ​មានឈ្មោះ​ថា អភ័យ ជា​បុត្រ​របស់​ព្រះបាទ​ពិម្ពិសារ ក្នុង​គិរិ​ព្វ​ជបុរី​ដ៏​ឧត្តម។ ខ្ញុំ​លុះអំណាច​នៃ​បាបមិត្ត ត្រូវ​ពួក​និគ្រន្ថ​បញ្ចុះបញ្ចូល​ហើយ ដែល​គ្រូ​ឈ្មោះ​នាថ​បុត្ត​ប្រើ​ទៅ ខ្ញុំ​ក៏​ចូល​ទៅ​គាល់​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​សួរ​នូវ​ប្រស្នា​ដ៏​ល្អិត ស្តាប់​នូវ​ព្យាករណ៍​ដ៏​ឧត្តម ហើយក៏​បព្វជ្ជា អស់​កាល​មិនយូរ​ប៉ុន្មាន ក៏បាន​ព្រះ​អរហត្ត។ ខ្ញុំ​សរសើរ​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ត្រូវ​គេ​សរសើរ​សព្វកាល ជា​បុគ្គល​មាន​រាងកាយ និង​មាត់​មាន​ក្លិនក្រអូប​ល្អ ឆ្អែត​ស្កប់ស្កល់​ដោយ​សេចក្តី​សុខ។
ថយ | ទំព័រទី ៣៩៦ | បន្ទាប់