ខ្ញុំ​ជា​បុគ្គល​មាន​ប្រាជ្ញាមុត មាន​ប្រាជ្ញា​ដ៏​រីករាយ និង​រហ័ស មាន​ប្រាជ្ញា​ច្រើន មាន​បដិភាណ​ដ៏​វិចិត្រ ព្រោះ​អានិសង្ស​នៃ​កុសលកម្ម​នោះ។
 ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​សរសើរ​ព្រះសយម្ភូ ព្រះ​នាម​បទុមុ​ត្ត​រៈ ឥតមាន​បុ​គ្គ​លសើ្ម ខ្ញុំ​មិនទៅ​កាន់​អបាយភូមិ អស់​មួយ​សែន​កប្ប ដោយ​ផល​នៃ​កម្ម​នោះ។
 កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៣៩៧ | បន្ទាប់