បានឮ​ថា ព្រះ​អភយ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អភយ​ត្ថេ​រាប​ទាន។


 លោម​សតិ​យត្ថេ​រាប​ទាន ទី៨
 [១៣៨] ក្នុង​ភទ្ទកប្ប​នេះ ព្រះពុទ្ធ​ទ្រង់ព្រះ​នា​មកស្សបៈ មានផៅ​ពង្ស​ដ៏​ប្រសើរ មានយស​ធំ ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​កើតឡើង។ កាលនោះ ខ្ញុំ និង​ចន្ទ​នបុ​រស បាន​បួស​ក្នុង​សាសនា បាន​បំពេញ​កុសលកម្ម​ក្នុង​សាសនា ក្នុង​ទីបំផុត​នៃ​ជីវិត។ យើង​ទាំងពីរ​នាក់ ច្យុត​អំពី​អត្តភាព​នោះ ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត បរិបូណ៌​ដោយ​ការ​រាំ ច្រៀង និង​ប្រគំ​ជា​ទិព្យ ក្នុង​ទីនោះ។ គ្រប​សង្កត់​ទេវតា​ដ៏​សេស​ទាំងឡាយ ដោយ​អង្គ​ទាំង ១០ មាន​រូប​ជាដើម នៅ​ទទួល​សេចក្តី​សុខ ដរាបដល់​អស់ជីវិត។ លុះ​ច្យុត​អំពី​នោះ​មក ចន្ទ​នបុ​រស ទៅ​កើត​ក្នុង​ឋាន​ត្រៃត្រឹង្ស ចំណែកខ្ញុំ បាន​កើត​ក្នុង​ក្រុង​កបិលពស្តុ ជា​កូន​នៃ​សាក្យៈ។
ថយ | ទំព័រទី ៣៩៨ | បន្ទាប់