នឹង​ចោមរោម​បុគ្គល​នោះ​ជានិច្ច នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ស្រុកសួយ ៦០ ពាន់ បរិបូណ៌​ដោយសព្វគ្រប់ ជា​ស្រុក​មានទ្រព្យ និង​ស្រូវ​ជាច្រើន ជា​របស់​សម្រេច​ល្អ ដោយ​ប្រការ​ទាំងពួង នឹង​កើតមាន​ប្រាកដ​សព្វកាល នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ សេនា​មាន​អង្គ ៤ គឺ​ដំរី សេះ រថ ពលថ្មើរជើង នឹង​មក​ចោមរោម​បុគ្គល​នេះ​ជានិច្ច នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បុគ្គល​នោះ នឹង​រីករាយ​ក្នុង​ទេវលោក​អស់ ១.៨០០ កប្ប នឹង​បាន​កើតជា​សេ្តច​ចក្រពត្តិ អស់ ១ ពាន់​ដង។ នឹង​សោយ​ទេវ​រាជ្យ អស់ ៣ រយ​ដង នឹង​សោយ​បទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់។ កន្លងទៅ ៣០ ពាន់​កប្ប នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​នៃ​ព្រះបាទ​ឱក្កា​ករាជ ត្រាស់​ដឹង​ក្នុង​លោក។ (ព្រះ​សុ​មេ​ធៈ​សម្ពុទ្ធ ទ្រង់​ត្រាស់​ថា) ខ្ញុំ​នឹង​បាន​ទទួល​មត៌ក​ក្នុង​ធម៌ ជា​ឱរស​ដែល​ធម៌​និម្មិត​ហើយ របស់​ព្រះ​សាស្តា​នោះ ជា​បុគ្គល​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ឥតមាន​អាសវៈ។
ថយ | ទំព័រទី ៤ | បន្ទាប់