ក្នុង​រវាង ៣០ ពាន់​កប្ប ខ្ញុំ​បានឃើញ​ព្រះ​លោកនាយក អាស្រ័យ​នូវ​ចន្លោះ​នេះ ហើយ​ស្វះស្វែង​រក​នូវ​អមតបទ គឺ​និព្វាន។ ខ្ញុំ​ឈ្មោះថា​មានលាភ​ហើយ អត្តភាព​ជា​មនុស្ស ឈ្មោះថា​ខ្ញុំ​បាន​ល្អ​ហើយ ព្រោះ​ខ្ញុំ​បានដឹង​នូវ​ពាក្យ​ប្រៀនប្រដៅ​នៃ​ព្រះពុទ្ធ វិជ្ជា​បី ខ្ញុំ​បាន​ដល់​តាមលំដាប់​ហើយ ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើរួចហើយ។ បពិត្រ​ព្រះអង្គ​ជា​បុរស​អាជានេយ្យ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ លុះ​ខ្ញុំ​ពោល​សរសើរ​ចំពោះ​ព្រះ​ញាណ​រួចហើយ ក៏បាន​ដល់​នូវ​អមតបទ គឺ​និព្វាន។ ខ្ញុំ​ចូល​ទៅ​កើត​ក្នុង​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ខ្ញុំ​រមែង​បាន​សេចក្តី​សុខ ក្នុង​ទី​ទាំងពួង នេះ​ជា​ផល​របស់ខ្ញុំ ក្នុង​ការ​ពោល​សរសើរ​ញាណ។ នេះ​រាងកាយ​ជា​ខាងក្រោយ​បំផុត​របស់ខ្ញុំ ភព​ជាទីបំផុត​កំពុង​ប្រព្រឹត្តទៅ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កា​ត់​ផ្កា​ច់​នូវ​ចំណង។
ថយ | ទំព័រទី ៥ | បន្ទាប់