ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកសង្ខិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកសង្ខិ​យត្ថេ​រាប​ទា។


បា​ដិ​ហិ​រស​ញ្ញ​កត្ថេ​រាប​ទាន ទី៣


 [២៣] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​គួរ​ទទួល​គ្រឿងបូជា ក្នុង​កាលនោះ ព្រះអង្គ​ស្តេច​ចូល​ទៅ​ក្នុង​ទីក្រុង មួយអន្លើដោយ​ភិក្ខុ​មួយ​សែន​អង្គ សុទ្ធតែ​ជា​អ្នក​ស្ទាត់ស្ទាញ។ កាល​ព្រះសម្ពុទ្ធ ទ្រង់​មានព្រះហឫទ័យ​ស្ងប់​រម្ងាប់ មិន​ញាប់ញ័រ​ដោយ​លោកធម៌ សេ្តច​ចូល​ទៅ​ក្នុង​ទីក្រុង ក្នុងខណៈនោះ មាន​សំឡេង​គឹកកង ក្នុង​ការ​ក្រោក​ទទួល​ត្រង់​ច្រក​ផ្លូវ។
ថយ | ទំព័រទី ៧៦ | បន្ទាប់