ក្នុង​កាលនោះ ព្រះសម្ពុទ្ធ​ស្តេច​ចូល​ទៅ​ក្នុង​បូរី ពិណ​ទាំងឡាយ បុគ្គល​ឥត​ប្រគំ ឥត​វាយ​ឡើយ ក៏​ស្រាប់តែ​ប្រគំ​ដោយខ្លួនឯង ដោយ​អានុភាព​នៃ​ព្រះពុទ្ធ ។ ខ្ញុំ​ក៏​នមស្ការ​នូវ​ព្រះពុទ្ធ​ដ៏​ប្រសើរ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​អ្នកប្រាជ្ញ​ធំ​ផង ឃើញ​នូវ​បាដិហារ្យ ហើយ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​បាដិហារ្យ​នោះ​ផង​ថា ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទា​នៃ​ព្រះ​សាស្តា​របស់​យើង​ទាំងឡាយ តូរ្យតន្ត្រី​ទាំងឡាយ សូម្បី​ឥត​ចេតនា​សោះ ក៏​បែរជា​ប្រគំ​ដោយខ្លួនឯង។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សំគាល់​ក្នុង​ព្រះសម្ពុទ្ធ។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៧៧ | បន្ទាប់