ជម្ពូ​ផលិ​យត្ថេ​រាប​ទាន ទី១០


 [៣០] កាល​ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ច្បង​ក្នុង​លោក ព្រះអង្គ​មិន​ញាប់ញ័រ​ដោយ​លោកធម៌ ទ្រទ្រង់នូវ​យស​ដ៏​ឧត្តម ទ្រង់​សេ្តច​យាង​បិណ្ឌបាត។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​យក​ផ្លែឈើ​ថ្មោង ចូល​ទៅ​ថ្វាយព្រះ​សាស្តា ព្រះអង្គ​ជា​ទក្ខិណេយ្យ​បុគ្គល ជា​អ្នកប្រាជ្ញ​ឆ្នើម (ហើយ​ពោល​ថា) បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​ពួក​ជន ខ្ញុំ​ព្រះអង្គ​សូម​លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ ហើយ​ដល់​នូវ​ធម៌​មិន​កម្រើក គឺ​ព្រះ​និពា្វន ដោយ​កុសលកម្ម​នោះ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ទាន​ថ្មោង។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៨៨ | បន្ទាប់