ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ជម្ពូ​ផលិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ជម្ពូ​ផលិ​យត្ថេ​រាប​ទាន។


ឧទ្ទាន


ឯក​វិ​ហារិ​យត្ថេ​រាប​ទាន ១ ឯកសង្ខិ​យត្ថេ​រាប​ទាន ១ បា​ដិ​ហិ​រស​ញ្ញ​កត្ថេ​រាប​ទាន ១ ញាណ​ត្ថ​វិ​កត្ថេ​រាប​ទាន ១ ឧច្ឆុ​ខណ្ឌិ​កត្ថេ​រាប​ទាន ១ កលម្ព​ទាយ​កត្ថេ​រាប​ទាន ១ អម្ពា​ដក​ទាយ​កត្ថេ​រាប​ទាន ១ ហរី​តកិ​ទាយ​កត្ថេ​រាប​ទាន ១ អម្ព​បិ​ណ្ឌិ​យត្ថេ​រាប​ទាន ១ ជម្ពូ​ផលិ​យត្ថេ​រាប​ទាន ១ ជាគម្រប់ ១០ គាថា​ចំនួន ៨៦ អ្នកប្រាជ្ញ​បាន​រាប់​ឃើញ​ហើយ។

ចប់ ឯក​វិហារិក​វគ្គ ទី៤៤។

ថយ | ទំព័រទី ៨៩ | បន្ទាប់