បានឮ​ថា ព្រះ​យសោធរា​ភិក្ខុនី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ចំ​ពោះ​ព្រះ​ភក្រ្ដនៃ​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ យសោធរា​ថេ​រិយា​បទាន។


ទសសហស្ស​ថេ​រី​នម​បទាន ទី៩


 [២៩] ក្នុង​កប្ប​ទី ៤ អសង្ខេយ្យ និង​មួយ​សែន ព្រះ​ជិនស្រី ព្រះនាម​ទីបង្ករ ជា​លោកនាយក ទ្រង់​កើតឡើង។ ព្រះពុទ្ធ​ព្រះនាម​ទីបង្ករ ជាម​ហា​វីរបុរស ទ្រង់ព្យាករ​នូវ​សុមេធ​តាបស​ផង នាង​សុ​មិត្តា​ផង ដែល​រួមសុខទុក្ខ​ជាមួយគ្នា។ ព្រះ​មហាមុនី ព្រះអង្គ​ឃើញ​មនុស្សលោក ព្រមទាំង​ទេវលោក ទាំង​ទ្រង់​ស្ដេច​ទៅកាន់​មនុស្សលោក ព្រមទាំង​ទេវលោក ហើយ​ចូល​មកកាន់​ទីប្រជុំ​នៃ​យើងខ្ញុំ ដែល​កំពុង​សរសើរ​ជន​ទាំងនោះ។ ប្ដី​ទាំងអស់​របស់​យើងខ្ញុំ មាន​ក្នុង​ទីស​មា​គម​ជា​អនាគត ប្រពន្ធ​ទាំងអស់​របស់​ព្រះអង្គ ជាទី​ពេញ​ព្រះទ័យ​នៃ​ព្រះអង្គ ជា​អ្នកពោល​ពាក្យជា​ទីស្រឡាញ់។
ថយ | ទំព័រទី ១៨៨ | បន្ទាប់