ម្នាល​ពេទ្យ​ឈ្មោះ​សិវ​កៈ អ្នក​ចូរ​មក ចូរ​ក្រោក​ឡើង កុំ​បង្អង់​ឲ្យ​យឺតយូរ​ឡើយ កុំ​ញាប់ញ័រ ចូរ​ឆ្កៀលភ្នែក​ទាំងពីរ (របស់​អញ) ហើយ​ឲ្យ​ដល់​ស្មូម។ លំដាប់នោះ ពេទ្យ​សិវ​កៈ​នោះ ដែល​តថាគត​ដាស់តឿន​ហើយ ក៏​ធ្វើតាម​ពាក្យ​តថាគត បាន​ខ្វេះ​ឆ្កៀល (ភ្នែក​តថាគត) ហើយ​ប្រគល់ឲ្យ​ដល់​ស្មូម ដូចជា​ឲ្យ​សាច់​ត្នោត។ ក្នុង​កាលមុន​ឲ្យ​ក្តី កំពុង​ឲ្យ​ក្តី ឲ្យ​រួចហើយ​ក្តី ចិត្ត​របស់​តថាគត ឥតមាន​ការ​រាយមាយ​ឡើយ ព្រោះ​ហេតុ​ពោធិញ្ញាណ​តែ​ម៉្យាង។ ភ្នែក​ទាំងពីរ មិនមែន​ជាទី​ស្អប់​របស់​តថាគត​ទេ ទាំង​ខ្លួន​សោត​ទៀត ក៏​មិនមែន​ជាទី​ស្អប់​របស់​តថាគត​ដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​របស់​តថាគត ព្រោះហេតុនោះ បាន​ជាត​ថា​គត​ឲ្យ​ចក្ខុ។

ចប់ សិវិ​រាជ​ចរិយា ទី៨។

ថយ | ទំព័រទី ២៥២ | បន្ទាប់