ឧបាសក​ឈ្មោះ​ឃដិ​ការ ជា​ឧបដ្ឋាក​របស់​ព្រះមានព្រះភាគ ព្រះ​នា​មកស្សបៈ ប្រកបដោយ​សេចក្តី​គោរព ប្រកបដោយ​សេចក្តី​កោតក្រែង និព្វាន​ក្នុង​ផល​ទី ៣ ឃដិ​ការ​នាំ​តថាគត ចូល​ទៅ​គាល់​ព្រះ​ជិនស្រី ព្រះ​នា​មកស្សបៈ តថាគត​ស្តាប់ធម៌​របស់​ព្រះពុទ្ធ​នោះ ក៏​បួស​ក្នុង​សំណាក់​នៃ​ព្រះអង្គ។ តថាគត មាន​ព្យាយាម​ក្លៀវក្លា ឈ្លាសវៃ ក្នុង​វត្ត​តូច និង​វត្ត​ធំ មិន​មាន​សេចក្តី​សាបសូន្យ​ក្នុង​សីល និង​សមាធិ​ណាមួយ​ឡើយ ញ៉ាំង​សាសនា​នៃ​ព្រះ​ជិនស្រី ឲ្យ​ពេញ​បរិបូណ៌។ សាសនា​ព្រះ​សាស្តា​មាន​អង្គ ៩ ដែល​ព្រះអង្គ​សម្តែង​ហើយ​ទាំងប៉ុន្មាន តថាគត​បាន​រៀន​នូវ​ធម៌​ទាំងអស់​នោះ ហើយ​ញ៉ាំង​សាសនា​ព្រះ​ជិនស្រី​ឲ្យ​រុងរឿង។ ព្រះពុទ្ធ​នោះ ឃើញ​ហេតុ​ជា​អស្ចារ្យ​របស់​តថាគត ក៏​ទ្រង់ព្យាករ​ថា ជោតិ​បាល​មាណព​នេះ នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ភទ្ទកប្ប​នេះឯង។ សត្វ​នេះ នឹង​ចេញ​អំពី​នគរ​កបិលពស្តុ ជាទី​រីករាយ តម្កល់​សេចក្តី​ព្យាយាម ធ្វើ​ទុក្ករកិរិយា។
ថយ | ទំព័រទី ២២២ | បន្ទាប់