ប្រទាន​ដំរី​ដ៏​ប្រសើរ​របស់​ព្រះអង្គ ដែល​ជា​ដំរី​នាំឲ្យ​បានទ្រព្យ ប្រកបដោយ​មង្គល ជា​ដំរី​ឧត្តម​ក្នុង​សង្គ្រាមជ័យ ដល់​ពួក​ស្មូម កាលបើ​ព្រះអង្គ​ប្រទាន​ដំរី​ដ៏​ប្រសើរ ដល់​ពួក​ស្មូម​នោះ​ហើយ ព្រះអង្គ​សោយរាជ្យ​ធ្វើអ្វី។ តថាគត​តប​ថា តថាគត​អាច​នឹង​ឲ្យ​រាជ្យ​ទាំងអស់ របស់​តថាគត ដល់​ស្មូម​ក៏បាន ឬនឹង​ឲ្យ​សរីរៈ​របស់​ខ្លួន ដល់​ពួក​ស្មូម​ក៏បាន ដ្បិត​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​របស់​តថាគត ព្រោះហេតុនោះ បាន​ជាត​ថា​គត ឲ្យ​ដំរី​ដ៏​ប្រសើរ។

ចប់ កុរុ​ធម្មចរិយា ទី៣។


មហា​សុ​ទស្សន​ចរិយា ទី៤


 [៤] កាល​តថាគត ជា​ក្សត្រ​ចក្រពត្តិ ឈ្មោះ​មហា​សុ​ទស្សនៈ មាន​ពល​ច្រើន នៅក្នុង​នគរ​កុសា​វតី។ ក្នុង​នគរ​នោះ តថាគត​បាន​ឲ្យ​គេ​ឃោសនា​ក្នុង​មួយថ្ងៃ ៣ ដង ក្នុង​ទី​នោះៗ ថា អ្នកណា​ប្រាថ្នា​ចង់បាន​អ្វី ចូរ​ឲ្យ​នូវ​ទ្រព្យ​អ្វី​ដល់​អ្នកណា។
ថយ | ទំព័រទី ២៤៥ | បន្ទាប់