អ្នកណា​ឃ្លាន អ្នកណា​ស្រេក អ្នកណា (ប្រាថ្នា) នូវ​កម្រងផ្កា អ្នកណា (ប្រាថ្នា) នូវ​គ្រឿង​លាប អ្នកណា​អាក្រាត និង​ស្លៀកដណ្តប់​នូវ​សំពត់​ទាំងឡាយ ដែល​ជ្រលក់​ដោយ​ពណ៌​ផ្សេងៗ អ្នកណា​យក​ឆត្រ (ដើម្បី​បំាង) ក្នុង​ផ្លូវ អ្នកណា​យក​ស្បែកជើង​ដ៏​ទន់​ល្អ (ដើម្បី​ពាក់​ក្នុង​ផ្លូវ)។ តថាគត​ឲ្យ​គេ​ឃោសនា​ក្នុង​វេលា​ព្រឹក (ថ្ងៃត្រង់) ល្ងាច ក្នុង​ទី​នោះៗ ដូច​បាន​ពោល​ហើយ​ក្នុង​ខាងលើ ទាន​នោះ តថាគត មិនមែន​ចាត់ចែង​តែ​ក្នុង​ទី ១០ កន្លែង មិនមែន​ចាត់ចែង​តែ​ក្នុង​ទីមួយ​រយ​កន្លែង​ទេ។ ទ្រព្យ​ដែល​តថាគត ចាត់ចែង​ចំពោះ​ស្មូម ក្នុង​ទី​ច្រើន​រយ​កន្លែង សម្រាប់​ពួក​វណិព្វកៈ ដែល​មក​ក្នុង​វេលា​ថ្ងៃ ឬមក​ក្នុង​វេលា​យប់។ ពួក​ស្មូម លុះតែ​បាន​ភោគៈ គួរ​តាម​សេចក្តី​ប្រាថ្នា ពេញ​ក្នុង​ដៃ​ហើយ ទើបបាន​ដើរចេញ​ទៅ តថាគត​បាន​ឲ្យ​មហាទាន​បែបនេះ ដរាបដល់​អស់ជីវិត។ តថាគត​មិន​ឲ្យ​ទ្រព្យ ដែល​មិនជា​ទីគាប់ចិត្ត​ទេ ម៉្យាងទៀត តថាគត​មិនមែន​ជា​អ្នក​មិន​សន្សំទ្រព្យ​ទុក​ទេ ដូច​បុរស​កើតរោគ​ក្តៅក្រហាយ ចង់​ជា​រោគ ញ៉ាំង​ពេទ្យ​ឲ្យ​ស្កប់ស្កល់​ដោយ​ទ្រព្យ រមែង​រួចចាក​រោគ យ៉ាងណាមិញ តថាគត​កាល​ដឹង​ច្បាស់​ថា (ការ​ឲ្យ​ទាន ជា​ឧបាយ) ដើម្បី​បំពេញ​អធ្យាស្រ័យ​របស់​សត្វ ដោយ​មិន​មាន​សេសសល់
ថយ | ទំព័រទី ២៤៦ | បន្ទាប់