តថាគត​ពោល​នូវ​ពាក្យ​សត្យ មិន​ពោល​ពាក្យ​មុសាវាទ ដល់​ក្រពើ​នោះ កុសលធម៌​ដទៃ ស្មើនឹង​សច្ចៈ​របស់​តថាគត ពុំ​មាន​ឡើយ នេះ​ជាស​ច្ច​បារមី​របស់​តថាគត។

ចប់ កបិល​រាជ​ចរិយា ទី៧។


សច្ច​សវ្ហយ​បណ្ឌិត​ចរិយា ទី៨


 [២៨] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត​ជា​តាបស​ឈ្មោះ​សច្ចៈ តថាគត​បាន​រក្សា​សត្វលោក​ដោយ​សច្ចៈ ធ្វើ​មហាជន​ឲ្យ​ព្រមព្រៀង​គ្នា។

ចប់ សច្ច​សវ្ហយ​បណ្ឌិត​ចរិយា ទី៨។


វដ្ត​កបោ​តកច​រិយា ទី៩


 [២៩] ចរិយា​ដទៃទៀត កាលដែល​តថាគត​កើតជា​កូនសត្វ​ក្រួច ក្នុង​អរញ្ញ​ប្រទេស​មួយ ទៀប​ដែន​មគធៈ ជា​សត្វ​តូច​ដូចជា​ដុំ​សាច់ មិនទាន់​ដុះស្លាប​នៅក្នុង​សម្បុក។ កាលនោះ មាតា (របស់​តថាគត) នាំ​យក (ចំណី) ដោយ​ចំពុះ មក​ចិញ្ចឹម​តថាគត តថាគត​រស់នៅ​ដោយ​សា​រស​ម្ផ័ស្ស​របស់​មាតា​នោះ តថាគត​មិនទាន់​មាន​កម្លាំងកាយ​នៅឡើយ។
ថយ | ទំព័រទី ២៩៧ | បន្ទាប់