ភ្លើងព្រៃ ឆេះ​ព្រៃ​ក្នុង​គិម្ហ​សម័យ​រាល់ៗ ឆ្នាំ អណ្តាត​ភ្លើង​ក៏​រាល​ចូល​មក​ជិត​លំនៅ​នៃ​តថាគត។ អណ្តាត​ភ្លើង​ដ៏​ធំ កាល​ធ្វើ​សំឡេង​ថា ធុំ ធុំ យ៉ាងនេះ ភ្លើង​នោះ ឆេះ​រាល​ចូល​មករ​កត​ថា​គត​ជាលំដាប់។ មាតាបិតា​តថាគត ភ័យ​តក់ស្លុត​ព្រោះ​ខ្លាច​សន្ទុះ​ភ្លើង ក៏​លះបង់​ចោល​តថាគត​ក្នុង​សម្បុក ហើយ​ដោះខ្លួនចេញ​រួច​ទៅ។ តថាគត លះបង់​នូវ​ជើង និង​ស្លាប តថាគត​មិន​មាន​កម្លាំងកាយ តថាគត​ជា​សត្វ​មិន​មានដំណើរ​ទៅ ក្នុង​ទីនោះ កាលណោះ គិត​យ៉ាងនេះ​ថា អញ​ភ័យ​តក់ស្លុត ញាប់ញ័រ ស្ទុះ​ទៅ​រក​មាតាបិតា​ណា បើ​មាតាបិតា​ទាំងនោះ លះបង់​អញ ចេញទៅ​ហើយ តើ​ក្នុងថ្ងៃនេះ អញ​ត្រូវ​ធ្វើ​ដូចម្តេច។ ព្រះ​សព្វញ្ញុ​ពុទ្ធ ប្រកបដោយ​សីលគុណ សច្ចៈ សោចេយ្យៈ (សេចក្តី​ស្អាត) និង​សេចក្តី​អាណិត សឹង​មាន​ក្នុង​លោក (បើ​ដូច្នោះ) អញ​នឹង​ធ្វើ​នូវ​សច្ចកិរិយា​ដ៏​ឧត្តម ដោយ​សច្ចៈ​នោះ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់