នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនៈ ព្រោះលះបង់សុខផង ដោយអាការទាំងពួង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដ៏ប្រកបដោយឧបេក្ខា ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
[១៩៣] ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល កើតឡើង ជាចិត្តច្រឡំដោយសោមនស្ស ប្រកបដោយញាណដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី។បេ។ មានឆន្ទៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។
ចប់ អរូបជ្ឈាន ៤ មានវារៈ ១៦។
ចប់ អរូបាវចរកុសល។