[១២៦] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្តជា​កាមាវច​រៈ​កុសល ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង​ក្នុង​សម័យ​ណា ផស្សៈ​ក៏​កើតមាន​ក្នុង សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ ហិរិ​ពលៈ ឱត្តប្ប​ពលៈ អលោភៈ អទោសៈ អន​ភិ​ជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តី​ស្ងប់​កាយ សេចក្តី​ស្ងប់ចិត្ត
ថយ | ទំព័រទី ៦៧ | បន្ទាប់