[២៦៩] ពួក​ធម៌​ប្រកបដោយ​ចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារ​ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​ចិត្ត។ ពួក​ធម៌​ប្រាសចាក​ចិត្ត តើ​ដូចម្តេច។ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ប្រាសចាក​ចិត្ត។ ចិត្ត គេ​មិន​គប្បី​ពោល​ថា ប្រកបដោយ​ចិត្ត​ផង ថា​ប្រាសចាក​ចិត្ត​ផង​ទេ។
 [២៧០] ពួក​ធម៌​ច្រឡូកច្រឡំ​ដោយចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារ​ខន្ធ នេះ​ពួក​ធម៌​ច្រឡូកច្រឡំ​ដោយចិត្ត។ ពួក​ធម៌​មិន​ច្រឡូកច្រឡំ​ដោយចិត្ត តើ​ដូចម្តេច។ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ​ដោយចិត្ត។ ចិត្ត គេ​មិន​គប្បី​ពោល​ថា ច្រឡូកច្រឡំ​ដោយចិត្ត​ផង ថា​មិន​ច្រឡូកច្រឡំ​ដោយចិត្ត​ផង​ទេ។
 [២៧១] ពួក​ធម៌​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ (ការ​កម្រើក​កាយ) វចី​វិញ្ញត្តិ (ការ​កម្រើក​វាចា) ឬក៏ រូប​ដទៃ​ណា គឺ​រូប​កើតអំពី​ចិត្ត មានចិត្តជា​ហេតុ មានចិត្តជា​សមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​លហុ​តា (ភាព​នៃ​រូប​ស្រាល) រូប​ស្ស​មុទុតា (ភាព​នៃ​រូប​ទន់)
ថយ | ទំព័រទី ១៨៨ | បន្ទាប់