រូប​ស្ស​កម្ម​ញ្ញ​តា (ភាព​នៃ​រូប​គួរ​ដល់​ការងារ) រូប​ស្ស​ឧប​ចយៈ (ការ​សន្សំ​នៃ​រូប) រូប​ស្ស​សន្តតិ (ដំណ​នៃ​រូប) កព​ឡិង្កា​រា​ហារ នេះ​ពួក​ធម៌​ដែល​តាំង​ឡើង​ដោយចិត្ត។ ពួក​ធម៌​មិន​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ដ៏​សេស​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​តាំង​ឡើង​ដោយចិត្ត។
 [២៧២] ពួក​ធម៌​កើតជា​មួយ​នឹង​ចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​ពួក​ធម៌​កើតជា​មួយ​នឹង​ចិត្ត។ ពួក​ធម៌​មិនកើត​ជាមួយនឹង​ចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ដ៏​សេស​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិនកើត​ជាមួយនឹង​ចិត្ត។
 [២៧៣] ពួក​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត។ ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ដ៏​សេស​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត។
 [២៧៤] ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌
ថយ | ទំព័រទី ១៨៩ | បន្ទាប់