ភាព​នៃ​ចិត្ត​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ទិ​ដ្ឋុ​បា​ទាន។ លើកលែងតែ​សីលព្វតុបាទាន និង​អត្ត​វា​ទុ​បា​ទាន​ចេញ សូម្បី​មិច្ឆាទិដ្ឋិ​ទាំងអស់ ក៏​ហៅថា ទិ​ដ្ឋុ​បា​ទាន​ដែរ។
 [២៨៣] បណ្តា​ឧបាទាន​ទាំងនោះ សីលព្វតុបាទាន តើ​ដូចម្តេច។ ពួក​សមណព្រាហ្មណ៍​ខាងក្រៅ អំពី​សាសនា​នេះ (ប្រកាន់​ថា) សេចក្តី​បរិសុទ្ធិ​ដោយ​សីល បរិសុទ្ធិ​ដោយ​វ័ត បរិសុទ្ធិ​ដោយ​សីល និង​វ័ត និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ ការ​កួច​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ភាព​នៃ​ចិត្ត​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា សីលព្វតុបាទាន។
 [២៨៤] បណ្តា​ឧបាទាន​ទាំងនោះ អត្ត​វា​ទុ​បា​ទាន តើ​ដូចម្តេច។ បុថុជ្ជន ជា​អ្នក​មិន​ចេះដឹង ក្នុង​លោក​នេះ មិនធ្លាប់​ឃើញ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិន​ទូន្មាន​ខ្លួន ក្នុង​អរិយធម៌ មិនធ្លាប់​ឃើញ​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌ មិន​ទូន្មាន​ខ្លួន​ក្នុង​សប្បុរិសធម៌ រមែង​យល់ឃើញ​រូប​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​រូប​ខ្លះ ឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​រូប​ខ្លះ
ថយ | ទំព័រទី ១៩៣ | បន្ទាប់