ឃើញ​វេទនា​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​វេទនា​ខ្លះ ឃើញ​វេទនា​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​វេទនា​ខ្លះ ឃើញ​សញ្ញា​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​សញ្ញា​ខ្លះ ឃើញ​សញ្ញា​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​សញ្ញា​ខ្លះ ឃើញ​សង្ខារ​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​សង្ខារ​ខ្លះ ឃើញ​សង្ខារ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​សង្ខារ​ខ្លះ ឃើញ​វិញ្ញាណ​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ ឃើញ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ ឃើញ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ ការ​កួច​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ភាព​នៃ​ចិត្ត​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា អត្ត​វា​ទុ​បា​ទាន។

នេះ​ពួក​ធម៌​ជា​ឧបាទាន។


 [២៨៥] ពួក​ធម៌​មិនមែន​ជា​ឧបាទាន តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​ជា​ឧបាទាន។
ថយ | ទំព័រទី ១៩៤ | បន្ទាប់