នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នករក្សា​ឃ្លាំង​។​ ​ការ​សន្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នករក្សា​ឃ្លាំង​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គួរ​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នករក្សា​ឃ្លាំង​ហើយ​។​ ​ការ​សន្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​៥១​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បណ្តេញ​ភិក្ខុ​អ្នករក្សា​ឃ្លាំង​ឲ្យ​ចៀសចេញ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បណ្តេញ​(​១​)​ ​ភិក្ខុ​អ្នករក្សា​ឃ្លាំង​ចេញ​ទេ​ ​ភិក្ខុ​ណា​បណ្តេញ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​
​(​១​)​ ​បុគ្គល​ដែល​មិន​ត្រូវ​បណ្តេញ​ចេញ​ ​ចាកទី​កន្លែង​ ​មាន៤ពួក​ ​គឺ​ភិក្ខុ​ចាស់​ជាង១​ ​ភិក្ខុ​ជា​អ្នករក្សា​ឃ្លាំង១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ដែល​បាន​សេនាសនៈ​អំពី​សង្ឃ១​។​ ​ភិក្ខុ​ក្មេង​មិន​ត្រូវ​បណ្តេញ​ភិក្ខុ​ចាស់​ចេញ​ ​ព្រោះ​លោក​ចាស់​ជាង​ខ្លួន​។​ ​ភិក្ខុ​ជា​អ្នករក្សា​ឃ្លាំង​ ​ភិក្ខុ​មិន​ត្រូវ​បណ្តេញ​ចេញ​ ​ព្រោះ​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នករក្សា​ឃ្លាំង​។​ ​ភិក្ខុ​មាន​ជម្ងឺ​ ​ភិក្ខុ​មិន​ត្រូវ​បណ្តេញ​ចេញ​ ​ព្រោះ​លោក​ឈឺ​។​ ​ភិក្ខុ​ដែល​បាន​សេនាសនៈ​ ​អំពី​សង្ឃ​ ​ភិក្ខុ​មិន​ត្រូវ​បណ្តេញ​ចេញ​ ​ព្រោះ​សង្ឃ​បាន​ឲ្យ​ទីកន្លែង​ ​ជាទី​សប្បាយ​ ​ដល់​លោក​ ​ដែល​ជា​ពហូ​សូត្រ​ ​មាន​ឧបការៈ​ដល់​សង្ឃ​ដោយ​កិច្ច​ ​មាន​បង្រៀន​បាឡី​ ​និង​អដ្ឋកថា​ជាដើម​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់