ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទឹកជ្រលក់៦យ៉ាង​ ​គឺ​ទឹកជ្រលក់​កើត​ពី​មើម១​ ​ទឹកជ្រលក់​កើត​ពីដើម១​ ​ទឹកជ្រលក់​កើត​ពី​សម្បក១​ ​ទឹកជ្រលក់​កើត​ពី​ស្លឹក១​ ​ទឹកជ្រលក់​កើត​ពី​ផ្កា១​ ​ទឹកជ្រលក់​កើត​ពី​ផ្លែ១​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ជ្រលក់ចីវរ​ ​ដោយ​ទឹក​ត្រជាក់​។​ ​ចីវរ​នោះ​ ​ក៏​មាន​ក្លិន​មិនល្អ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​ឆ្នាំង​ជ្រលក់​តូច​ ​ដើម្បី​ដាំទឹក​ជ្រលក់​។​ ​ទឹកជ្រលក់​ក៏​ផុល​ឡើង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ចង​ប្រទាស​(​១​)​ ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មិនដឹង​ទឹកជ្រលក់​ឆ្អិន​ហើយ​ ​ឬនៅ​មិនទាន់​ឆ្អិន​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​បន្តក់​(​២​)​ ​ដំណក់ទឹក​
​(​១​)​ ​គឺ​ដាក់​ឈើ​តារាង​នៅ​មាត់ឆ្នាំង​ ​ដើម្បីកុំឲ្យ​គ្រឿង​ជ្រលក់​ ​មាន​ចំណាំងឈើ​ជាដើម​ ​ផុល​ឡើង​បាន​។​ ​(​២​)​ ​បើ​ទឹកដែល​ដាំ​ពុះ​ហើយ​ ​យក​ទៅ​បន្តក់​លើ​ភាជនៈ​ទឹក​ ​(​ដទៃ​)​ ​ក៏​មិន​សាយ​ចេញ​រហ័ស​ ​ឬ​បន្តក់​លើ​ខ្នង​ក្រចក​ ​ក៏​ដូច្នោះ​ដែរ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់