លើទឹក​ក៏បាន​ ​លើ​ខ្នង​ក្រចក​ក៏បាន​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​កាល​ដាក់​ទឹកជ្រលក់​ ​ក៏​ទង្គិច​នឹង​ឆ្នាំង​ ​ៗ​ក៏​បែក​ទៅ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​បោយ​សម្រាប់​ដងទឹក​ជ្រលក់​ ​ដែល​មាន​ដង​។​ ​សម័យ​នោះ​ឯង​ ​ភាជន៍​សម្រាប់​ដាក់​ទឹកជ្រលក់​ ​របស់​ភិក្ខុ​ទាំងឡាយ​មិនទាន់​មាន​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​ឆ្នាំង​សម្រាប់​ដាក់​ទឹកជ្រលក់​ ​និង​ក្អម​សម្រាប់​ដាក់​ទឹកជ្រលក់​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​គក់​ចីវរ​ក្នុង​ថាស​ខ្លះ​ ​ក្នុង​បាត្រ​ខ្លះ​។​ ​ចីវរ​ក៏​ដាច់ដាច​អស់​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​ស្នូក​សម្រាប់​ជ្រលក់​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ត្រដាង​ហាល​ចីវរ​ ​លើ​ផែនដី​ ​ចីវរ​ក៏​ប្រឡាក់​ដោយ​អាចម៍ដី​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​នូវ​កម្រាល​ស្មៅ​។​ ​កម្រាល​ស្មៅ​ ​ពួក​សត្វ​កណ្តៀរ​កោរ​អស់​ទៅ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់