ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​នែ​អានន្ទ​ ​អ្នក​អាច​ចាត់ចែង​ចីវរ​បែបនេះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​បាន​ឬទេ​។​ ​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​អាច​ធ្វើ​បាន​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ទក្ខិណា​គិរី​ជនបទ​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ក៏​ទ្រង់​យាង​ត្រឡប់​មក​ក្រុង​រាជគ្រឹះ​វិញ​។​ ​ខណៈនោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏បាន​ចាត់ចែង​ចីវរ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ជាច្រើន​រូប​ ​រួចហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ទត​ចីវរ​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចាត់ចែង​ហើយ​ចុះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ធ្វើ​នូវ​ធម្មី​កថា​ ​ក្នុង​វេលា​នោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានន្ទ​ជា​បណ្ឌិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានន្ទ​ ​មាន​ប្រាជ្ញា​ច្រើន​ ​ព្រោះថា​ ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​ ​ដោយសង្ខេប​ ​អានន្ទ​ ​អាច​ដឹងសេចក្តី​ដោយ​ពិស្តារ​បាន​ ​ហើយ​ចេះ​ធ្វើ​សំពត់​ ​ឈ្មោះ​កុសិ​ផង​ ​ធ្វើ​សំពត់​ ​ឈ្មោះ​អ​ឌ្ឍ​កុសិ​ផង​ ​ធ្វើ​សំពត់​ ​ឈ្មោះ​មណ្ឌលៈ​ផង​ ​ធ្វើ​សំពត់​ ​ឈ្មោះ​អ​ឌ្ឍ​មណ្ឌលៈ​ផង​ ​ធ្វើ​សំពត់​ ​ឈ្មោះ​វិ​វដ្តៈ​ផង​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់