នៅតែ​ម្នាក់ឯង​ ​អស់​កាល​នៃ​រដូវ​(​១​)​ ​។​ ​ក្នុង​ទីនោះ​ ​ពួក​មនុស្ស​បាន​ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចីវរ​ចំពោះ​សង្ឃ​។​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​បញ្ញត្ត​ថា​ ​ដែល​ហៅថា​សង្ឃ​ ​បើ​យ៉ាងតិច​បំផុត​ ​ត្រឹម​ភិក្ខុ៤រូប​ ​ក៏​ឥឡូវ​ ​អាត្មាអញ​ ​តែម្នាក់ឯង​ ​ចំណែកខាង​ពួក​មនុស្ស​នេះ​ ​បាន​ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ប្រគេន​ចីវរ​ចំពោះ​សង្ឃ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​នាំ​យក​ចីវរ​ ​របស់​សង្ឃ​ទាំងនេះ​ ​ទៅកាន់​ក្រុង​សាវត្ថី​។​ ​ភិក្ខុ​នោះ​ ​ក៏​នាំ​យក​ចីវរ​ទាំងនោះ​ ​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ឲ្យ​សង្ឃ​ ​ដែល​មាន​ក្នុង​ទី​ចំពោះមុខ​(​២​)​ ​ចែក​គ្នា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​នៅតែ​ម្នាក់ឯង​ ​អស់​កាល​នៃ​រដូវ​។​ ​ក្នុង​ទីនោះ​ ​ពួក​មនុស្ស​ប្រគេន​ចីវរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​យើង​ទាំងឡាយ​ ​ប្រគេន​ចីវរ​ ​ចំពោះ​សង្ឃ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​នោះ​ ​អធិដ្ឋាន​ចីវរ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ចីវរ​ទាំងនេះ​ ​ជា​របស់​អាត្មាអញ​។​
​(​១​)​ ​សំដៅយក​កាល​ដទៃ​ ​អំពី​រដូវភ្លៀង​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​ត្រូវ​សង្ឃ​ដែល​ឋិតនៅ​ក្នុង​ឧបចារ​សីមា​ ​វាយ​រគាំង​ ​ប្រាប់​វេលា​ ​ហើយ​សឹម​ចែក​គ្នា​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់