ហើយក៏​នាំ​យក​ទឹក​មក​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្រោចទឹក​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ដុសលាង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ចាប់​ខាង​ក្បាល​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចាប់​ខាងជើង​ ​សែង​ឡើង​ ​យក​ទៅ​ដាក់ឲ្យ​ដេក​លើ​គ្រែ​តូច​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​បញ្ជាក់​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វិហារ​ឯណោះ​ ​មាន​ភិក្ខុ​ឈឺ​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មាន​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មាន​រោគ​អ្វី​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​មាន​រោគ​ពោះ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នកបម្រើ​ភិក្ខុ​នោះ​ ​មាន​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​គ្មាន​ទេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ចុះ​ហេតុអ្វី​ ​បាន​ជាពួក​ភិក្ខុ​មិន​បម្រើ​ភិក្ខុ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ដ្បិត​ភិក្ខុ​នោះ​ ​មិនដែល​ធ្វើ​ ​(​ឧបការៈ​)​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ភិក្ខុ​ទាំងឡាយ​ ​មិន​បម្រើ​ភិក្ខុ​នោះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គ្មាន​មាតាបិតា​ទេ​ ​បាន​អ្នកណា​បម្រើ​អ្នករាល់គ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​បម្រើ​គ្នានឹងគ្នា​ហើយ​ ​តើ​បាន​អ្នកណា​ ​នឹង​បម្រើ​វិញ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់