ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកណា​បម្រើ​តថាគត​ ​អ្នកនោះ​ ​ឈ្មោះថា​បម្រើ​ភិក្ខុ​ឈឺ​។​ ​បើ​មាន​ឧបជ្ឈាយ៍​ ​ឧបជ្ឈាយ៍​ត្រូវ​បម្រើ​ភិក្ខុ​នោះ​អស់១ជីវិត​ ​ឧបជ្ឈាយ៍​ត្រូវ​រង់ចាំ​ ​ទំ​រាំ​ភិក្ខុ​នោះ​សះជា​។​ ​បើ​មាន​អាចារ្យ​ ​អាចារ្យ​ត្រូវ​បម្រើ​ភិក្ខុ​នោះ​ ​អស់១ជីវិត​ ​អាចារ្យ​ ​ត្រូវ​រង់ចាំ​ ​ទំ​រាំ​ភិក្ខុ​នោះ​សះជា​។​ ​បើ​មាន​សទ្ធិវិហារិក​ ​សទ្ធិវិហារិក​ ​ត្រូវ​បម្រើ​ភិក្ខុ​នោះ​ ​អស់១ជីវិត​ ​សទ្ធិវិហារិក​ ​ត្រូវ​រង់ចាំ​ ​ទំ​រាំ​ភិក្ខុ​នោះ​សះជា​។​ ​បើ​មាន​អន្តេវាសិក​ ​(​កូនសិស្ស​)​ ​អន្តេវាសិក​ ​ត្រូវ​បម្រើ​ភិក្ខុ​នោះ​ ​អស់១ជីវិត​ ​អន្តេវាសិក​ ​ត្រូវ​រង់ចាំ​ ​ទំ​រាំ​ភិក្ខុ​នោះ​សះជា​។​ ​បើ​មាន​ភិក្ខុ​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ ​ត្រូវ​ភិក្ខុ​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​បម្រើ​ភិក្ខុ​នោះ​ ​អស់១ជីវិត​ ​ភិក្ខុ​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ ​ត្រូវ​រង់ចាំ​ ​ទំ​រាំ​ភិក្ខុ​នោះ​សះជា​។​ ​បើ​មាន​ភិក្ខុ​មាន​អាចារ្យ​ស្មើគ្នា​ ​ភិក្ខុ​មាន​អាចារ្យ​ស្មើគ្នា​ ​ត្រូវ​បម្រើ​ភិក្ខុ​នោះ​អស់១ជីវិត​ ​ភិក្ខុ​មាន​អាចារ្យ​ស្មើគ្នា​ ​ត្រូវ​រង់ចាំ​ ​ទំ​រាំ​ភិក្ខុ​នោះ​សះជា​។​ ​បើ​ឧបជ្ឈាយ៍​ក្តី​ ​អាចារ្យ​ក្តី​ ​សទ្ធិវិហារិក​ក្តី​ ​អន្តេវាសិក​ក្តី​ ​ភិក្ខុ​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ក្តី​ ​ភិក្ខុ​មាន​អាចារ្យ​ស្មើគ្នា​ក្តី​ ​មិន​មាន​ទេ​ ​សង្ឃ​ត្រូវ​បម្រើ​ភិក្ខុ​មាន​ជម្ងឺ​នោះ​។​ ​បើ​សង្ឃ​មិន​បម្រើ​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ជម្ងឺ​ ​ប្រកបដោយ​អង្គ៥​ ​ជា​បុគ្គល​លំបាក​គេ​បម្រើ​ ​គឺ​បុគ្គល​មិន​ចេះ​ធ្វើខ្លួន​ឲ្យ​សប្បាយ១​
ថយ | ទំព័រទី ១៥៨ | បន្ទាប់