មិនដឹង​ប្រមាណ​ ​ក្នុង​ការ​សប្បាយ១​ ​មិន​ខ្នាស់​ខ្នែង​ប្រើ​ថ្នាំ១​ ​មិន​ប្រាប់​អាពាធ​ ​ដែល​ចំរើន​ ​ថា​ចំរើន​ក្តី​ ​មិន​ប្រាប់​អាពាធ​ ​ដែល​ធូរ​ថយ​ ​ថា​ធូរ​ថយ​ក្តី​ ​មិន​ប្រាប់​អាពាធ​ ​ដែល​នៅនឹង​ដដែល​ ​ថា​នៅនឹង​ដដែល​ក្តី​ ​ឲ្យ​ច្បាស់​តាមពិត​ ​ដល់​បុគ្គល​អ្នកបម្រើ​ជម្ងឺ​ ​ដែល​ជា​អ្នក​ចង់​ឲ្យ​សះជា១​ ​មិន​អត់សង្កត់​ ​នូវ​ទុក្ខវេទនា​ ​ដ៏​រឹង​ក្លា​ផ្សា​ក្តៅ​ ​ដែល​កើតឡើង​ក្នុង​ប្រជុំ​ ​នៃ​សរីរៈ​ ​មិន​ឆ្ងាញ់​ពីសា​ ​មិន​គាប់ចិត្ត​ ​ជាទី​នាំឲ្យ​ខូច​ជីវិត១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ជម្ងឺ​ ​ប្រកបដោយ​អង្គ​ ​ទាំង៥នេះឯង​ ​តែង​លំបាក​គេ​បម្រើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ជម្ងឺ​ ​ប្រកបដោយ​ ​អង្គ៥​ ​ងាយ​គេ​បម្រើ​ ​គឺ​បុគ្គល​ចេះ​ធ្វើខ្លួន​ឲ្យ​សប្បាយ១​ ​ដឹង​ប្រមាណ​ ​ក្នុង​ការ​សប្បាយ១​ ​ខ្នាស់​ខ្នែង​ប្រើ​ថ្នាំ១​ ​ប្រាប់​អាពាធ​ ​ដែល​ចំរើន​ឡើង​ ​ថា​ចំរើន​ឡើង​ក្តី​ ​ប្រាប់​អាពាធ​ ​ដែល​ធូរ​ថយ​ ​ថា​ធូរ​ថយ​ក្តី​ ​ប្រាប់​អាពាធ​ ​ដែល​នៅនឹង​ដដែល​ ​ថា​នៅនឹង​ដដែល​ ​ឲ្យ​ច្បាស់​តាមពិត​ ​ដល់​បុគ្គល​អ្នកបម្រើ​ជម្ងឺ​ ​ដែល​ជា​អ្នក​ចង់​ឲ្យ​សះជា១​ ​ជា​អ្នក​អត់សង្កត់​ ​នូវ​ទុក្ខវេទនា​ ​ដ៏​រឹង​ក្លា​ផ្សា​ក្តៅ​ ​ដែល​កើតឡើង​ ​ក្នុង​ប្រជុំ​ ​នៃ​សរីរៈ​ ​មិន​ឆ្ងាញ់​ពីសា​ ​មិន​គាប់ចិត្ត​ ​ជាទី​នាំឲ្យ​ខូច​ជីវិត១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ជម្ងឺ​ ​ប្រកបដោយ​ ​អង្គ​ទាំង៥​ ​នេះឯង​
ថយ | ទំព័រទី ១៥៩ | បន្ទាប់