ស្លៀកសំពត់​ដែលគេ​ធ្វើ​ពី​សម្បក​ក្រចៅ​ ​ហើយ​ចូល​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ ​តែង​ទ្រង់​សរសើរគុណ​ ​របស់​បុគ្គល​អ្នក​ប្រាថ្នា​តិច​ ​មានចិត្ត​សន្តោស​ ​មានចិត្ត​ផូរផង់​ ​កំចាត់​បង់​កិលេស​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​កិលេស​វដ្តៈ​ ​ប្រារព្ធ​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំពត់​សម្បក​ក្រចៅ​នេះ​ ​នាំឲ្យមាន​សេចក្តី​ប្រាថ្នា​តិច​ ​សេចក្តី​សន្តោស​ ​សេចក្តី​ផូរផង់​ ​កំចាត់​បង់​កិលេស​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​កិលេស​វដ្តៈ​ ​និង​នាំឲ្យមាន​សេចក្តី​ប្រារព្ធ​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ ​(​ទ្រទ្រង់​)​ ​សំពត់​សម្បក​ក្រចៅ​ ​ជា​ការ​ស្រួល​ពេក​ណាស់​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​មិនទំនង​ទេ​។​បេ​។​ ​ម្នាល​មោឃបុរស​ ​អ្នក​មិនសមបើ​ ​នឹង​ស្លៀកសំពត់​សម្បក​ក្រចៅ​សោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ស្លៀកសំពត់​សម្បក​ក្រចៅ​ទេ​ ​ភិក្ខុ​ណា​ស្លៀក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់