ស្លៀកសំពត់​ដែលគេ​ធ្វើ​ពី​ស្បែក​ខ្លា​ ​ហើយ​ចូល​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ ​តែង​ទ្រង់​សរសើរគុណ​ ​របស់​បុគ្គល​អ្នក​ប្រាថ្នា​តិច​ ​មានចិត្ត​សន្តោស​ ​មានចិត្ត​ផូរផង់​ ​កំចាត់​បង់​កិលេស​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​កិលេស​វដ្ត​ ​ប្រារព្ធ​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្បែក​ខ្លា​នេះ​ ​នាំឲ្យមាន​សេចក្តី​ប្រាថ្នា​តិច​ ​សេចក្តី​សន្តោស​ ​សេចក្តី​ផូរផង់​ ​កំចាត់​បង់​កិលេស​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​កិលេស​វដ្តៈ​ ​និង​នាំឲ្យមាន​សេចក្តី​ប្រារព្ធ​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ស្លៀកដណ្តប់​សំពត់​ស្បែក​ខ្លា​ ​ជា​ការ​ស្រួល​ពេក​ណាស់​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនទំនង​ទេ​។​បេ​។​ ​នែ​មោឃបុរស​ ​អ្នក​មិនសមបើ​នឹង​ទ្រទ្រង់​សំពត់​ស្បែក​ខ្លា​ ​ជា​ទង់ជ័យ​ ​នៃ​តិរ្ថិយ​សោះ​ ​នែ​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ទ្រង់​បន្ទោស​រួច​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​ស្បែក​ខ្លា​ ​ជា​ទង់ជ័យ​របស់​តិរ្ថិយ​ទេ​ ​ភិក្ខុ​ណា​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ស្លៀកសំពត់​ដែលគេ​ធ្វើ​ពីដើម​រាក់​។​បេ​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់