មិន​ត្រូវ​ទ្រទ្រង់​ចីវរ​លឿងទុំ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ ​មាន​ជាយ​ ​មិនបាន​កាត់ចេញ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វែង​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​មាន​ជាយ​ជា​ផ្កាឈើ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ ​មាន​ជាយ​ជា​ផ្លែឈើ​ ​មិន​ត្រូវ​ទ្រទ្រង់​អាវ​ ​មិន​ត្រូវ​ទ្រទ្រង់​មួក​ ​មិន​ត្រូវ​ទ្រទ្រង់​សំពត់​ឈ្នួត​ ​ភិក្ខុ​ណា​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៧៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នៅចាំ​វស្សា​រួចហើយ​ ​តែ​ចីវរ​មិនទាន់​កើតឡើង​(​១​)​ ​ក៏​នាំគ្នា​ចៀសចេញ​ទៅ​ខ្លះ​ ​សឹក​ចេញទៅ​ខ្លះ​ ​ស្លាប់​ទៅ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ពោល​លាសិក្ខា​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ត្រូវ​អន្តិមវត្ថុ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ឆ្កួត​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​មានចិត្ត​អណ្តែត​អណ្តូង​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ ​គឺ​វេទនា​គ្រប​សង្កត់​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនបាន​សំដែង​អាបត្តិ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​បុគ្គល​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនបាន​លះបង់​ទិដ្ឋិ​អាក្រក់​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​ខ្ទើយ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​លួចសំវាស​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ចូលពួក​តិរ្ថិយ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​សត្វតិរច្ឆាន​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​មាតា​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​បិតា​ខ្លះ​
​(​១​)​ ​បាន​សេចក្តី​ថា​ ​ភិក្ខុ​ទាំងនោះ​ ​នៅចាំ​វស្សា​រួចហើយ​ ​មិនទាន់​បាន​ចីវរ​ពីណា​ទេ​នៅឡើយ​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់