ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​ព្រះអរហន្ត​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ទ្រុស្ត​ភិក្ខុនី​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​បំបែក​សង្ឃ​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកធ្វើ​លោហិត​ ​(​ព្រះបរមគ្រូ​)​ ​ឲ្យ​ពុរពង​ឡើង​ខ្លះ​ ​ប្តេជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​ ​(​មនុស្ស​មាន​ភេទ​ពីរ​)​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​ ​មិនទាន់​កើតឡើង​ ​ក៏​ចៀសចេញ​ទៅ​។​ ​កាលបើ​មាន​ភិក្ខុ​អ្នកទទួល​យក​ចីវរ​ដ៏​សមគួរ​ ​សង្ឃ​ត្រូវឲ្យ​ចីវរ​ ​(​នោះ​ទៅ​)​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​មិនទាន់​កើតឡើង​ ​ក៏​សឹក​ទៅ​ក្តី​ ​ស្លាប់​ទៅ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកពោល​លាសិក្ខា​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ត្រូវ​អន្តិមវត្ថុ​ក្តី​។​ ​សង្ឃ​ត្រូវជា​ម្ចាស់​ ​(​ចីវរ​នោះ​ឯង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ភិក្ខុ​នៅចាំ​វស្សា​រួចហើយ​ ​កាលបើ​ចីវរ​ ​មិនទាន់​កើតឡើង​ ​ក៏​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​ឆ្កួត​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​មានចិត្ត​អណ្តែត​អណ្តូង​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​មនុស្ស​មាន​វេទនា​គ្រប​សង្កត់​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​ភិក្ខុ​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​ភិក្ខុ​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនបាន​សំដែង​អាបត្តិ​ក្តី​ ​ប្តេជ្ញា​ខ្លួន​ជា​ភិក្ខុ​ ​គឺ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ក្តី​។​ ​កាលបើ​មាន​ភិក្ខុ​ជា​អ្នកទទួល​យក​ចីវរ​ដ៏​សមគួរ​
ថយ | ទំព័រទី ១៧១ | បន្ទាប់