[​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​កម្ម​នេះ​មាន៤យ៉ាងគឺ​ ​កម្ម​ជាពួក​ទាំង​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ព្រមព្រៀង​ ​តែ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ជាពួក​ ​តែ​ប្រកបដោយ​ធម៌១​ ​កម្ម​ព្រមព្រៀង​ ​ទាំង​ប្រកបដោយ​ធម៌១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កម្ម​ទាំង៤យ៉ាងនេះ​ ​កម្ម​ណា​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះឯង​ ​ជា​កម្ម​កំរើក​ ​(​ខូច​)​ ​មិន​គួរ​ដល់​ហេតុ​ ​ព្រោះ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​ជាពួក​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​តថាគត​មិនបាន​អនុញ្ញាត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កម្ម​ទាំងឡាយ​នោះ​ ​កម្ម​ណា​ព្រមព្រៀង​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះ​ ​ជា​កម្ម​កំរើក​ ​មិន​គួរ​ដល់​ហេតុ​ ​ព្រោះថា​កម្ម​នោះ​ ​មិន​ប្រកបដោយ​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​តថាគត​មិនបាន​អនុញ្ញាត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កម្ម​ទាំងឡាយ​នោះ​ ​កម្ម​ណា​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះឯង​ ​ជា​កម្ម​កំរើក​ ​មិន​គួរ​ដល់​ហេតុ​ ​ព្រោះថា​កម្ម​នោះ​ ​ជាពួក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​ទេ​ ​កម្ម​មាន​សភាព​យ៉ាងនេះ​ ​តថាគត​មិនបាន​អនុញ្ញាត​ទេ​។​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់