ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ព្រមព្រៀង​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​វិបត្តិ​ដោយ​ញត្តិ​ ​តែ​បរិបូណ៌​ដោយ​អនុស្សាវនា​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​វិបត្តិ​ ​ដោយ​អនុស្សាវនា​ ​តែ​បរិបូណ៌​ដោយ​ញត្តិ​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​វិបត្តិ​ដោយ​ញត្តិ​ផង​ ​វិបត្តិ​ដោយ​អនុស្សាវនា​ផង​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ខុស​ចាក​ធម៌​ក្តី​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ខុស​ចាក​វិន័យ​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ខុស​ចាក​សត្ថុ​សាសនៈ​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ដែល​ព្រះពុទ្ធ​ ​ទ្រង់​តិះដៀល​ ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ ​ក៏​ឈ្មោះថា​ ​មិនមែន​ជា​កម្ម​ ​មិន​ត្រូវ​ធ្វើ​ទេ​។
ថយ | ទំព័រទី ២០៤ | បន្ទាប់