​[​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះ​មាន៦យ៉ាង​ ​គឺ​កម្ម​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ជាពួក១​ ​កម្ម​ព្រមព្រៀង១​ ​កម្ម​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម១​ ​កម្ម​ព្រមព្រៀង​ ​តែ​ប្រកបដោយ​ធម៌​ប្លម១​ ​កម្ម​ព្រមព្រៀង​ ​ទាំង​ប្រកបដោយ​ធម៌១​។​
 ​[​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ដោយ​ញត្តិ​ម្តង​ ​តែ​មិន​សូត្រ​កម្មវាចា​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ដោយ​ញត្តិ​ពីរ​ដង​ ​តែ​មិន​សូត្រ​កម្មវាចា​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ ​ដោយ​កម្មវាចា១​ ​តែ​មិន​តាំង​ញត្តិ​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​ ​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ ​ដោយ​កម្មវាចា​ពីរ​ ​តែ​មិន​តាំង​ញត្តិ​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ ​ដោយ​ញត្តិ១​ ​តែ​មិន​សូត្រ​កម្មវាចា​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កម្ម​មាន​ញត្តិ​ជា​គំរប់៤​ ​(​សង្ឃ​)​ ​ធ្វើ​កម្ម​ ​ដោយ​ញត្តិ​ពីរ​ក្តី​ ​ដោយ​ញត្តិ​បី​ក្តី​ ​ដោយ​ញត្តិ​បួន​ក្តី​ ​តែ​មិន​សូត្រ​កម្មវាចា​ ​ហៅថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់