យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​(​ពាក្យ​យ៉ាងនេះ​ ​ប្រហែល​នឹង​សមា​ទាយ​វារៈ​ ​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ចុះ​)​។​
 [​១៥​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់​សម្រេច​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ក្នុង​ទីនេះ​ឯង​ ​
ថយ | ទំព័រទី ២១ | បន្ទាប់