ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​កម្ម​នោះ​ ​ជា​ធម្មកម្ម​ ​ជា​វិនយកម្ម​ហើយ​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ឲ្យ​សតិវិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​សតិវិន័យ​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​អ​មូឡ្ហ​វិន័យ​ ​ម្នាល​ឧបាលិ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​ធម្មកម្ម​ ​ជា​វិនយកម្ម​។​ ​ឯ​សង្ឃ​សោត​ ​ក៏​ជា​សង្ឃ​មិន​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ណាមួយ​ ​ព្រមព្រៀង​គ្នា​ ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​អ​មូឡ្ហ​វិន័យ​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​តស្ស​បា​បិយ​សិកា​កម្ម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ត​ជ្ជ​នី​យក​ម្ម​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​និ​យស្ស​កម្ម​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​បព្វាជនីយ​កម្ម​ ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​បដិ​សារ​ណី​យក​ម្ម​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​ឧក្ខេ​បនី​យក​ម្ម​ ​ឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នៈ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​មូលា​យ​បដិ​កស្ស​នៈ​ ​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​មានត្ត​ ​ឲ្យ​អព្ភាន​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​អព្ភាន​ ​ឲ្យ​ឧបសម្បទា​ ​ដល់​កុលបុត្ត​ដែល​គួរ​ដល់​ឧបសម្បទា​ ​ម្នាល​ឧបាលិ​ ​កម្ម​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​ធម្មកម្ម​ ​ជា​វិនយកម្ម​។​ ​ឯ​សង្ឃ​សោត​ ​ក៏​ជា​សង្ឃ​មិន​ប្រកបដោយ​ទោស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​
ថយ | ទំព័រទី ២៤១ | បន្ទាប់