ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​(​ទៀត​)​។​
 ​[​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានកំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​ ​បាន​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នេះ​ ​(​ទៀត​)​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់