ភិក្ខុ​ទាំងអម្បាល​នោះ​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​បណ្ឌិត​គប្បី​ធ្វើ​ចក្ក​(​១​)​ ​ឲ្យ​ដូចសេចក្តី​ ​ដែល​បាន​ពោល​មក​ហើយ​ឰដ៏​ខាងក្រោយ​។​
 ​[​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​មានមារយាទ​អាក្រក់​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​មានមារយាទ​អាក្រក់​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​
​(​១​)​ ​រឿង​ដែល​ត្រូវ​សំដែង​វិល​ទៅ​រក​សេចក្តី​ដើម​វិញ​ ​ហៅថា​ ​ចក្ក​ ​គឺ​ត្រូវ​បន្ថែម​សេចក្តី​ខាងដើម​ ​និង​ខាងចុង​ ​ដូច​រឿងរ៉ាវ​ដែល​និយាយ​មក​ហើយ​ ​។​
ថយ | ទំព័រទី ២៥៥ | បន្ទាប់