ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​នោះ​ ​(​ទៀត​)​។​បេ​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​បណ្ឌិត​គប្បី​ធ្វើ​ចក្ក​ ​(​បំពេញ​សេចក្តី​ ​ដូច​ខាងដើម​)​។​
 ​[​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ជេរប្រទេច​ពួក​គ្រហស្ថ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ជេរប្រទេច​ពួក​គ្រហស្ថ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​បណ្ឌិត​គប្បី​ធ្វើ​ចក្ក​ ​(​បំពេញ​សេចក្តី​ ​ដូច​ខាងដើម​)​។​
 ​[​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​ឃើញ​អាបត្តិ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​ឃើញ​អាបត្តិ​សោះ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់