ពាក្យ​នេះ​ ​នឹង​ពួក​ភិក្ខុ​លើក​វត្ត​ថា​ ​នែ​អាវុសោ​ ​នេះ​ជា​អនាបត្តិ​ ​នេះ​មិនមែន​ជា​អាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​មិន​ត្រូវអាបត្តិ​ ​ភិក្ខុ​នេះ​ ​ឥត​ត្រូវអាបត្តិ​ ​(​អ្វី​ទេ​)​ ​ភិក្ខុ​នេះ​ ​សង្ឃ​មិន​គួរ​លើក​វត្ត​ ​ភិក្ខុ​នេះ​ ​សង្ឃ​លើក​វត្ត​មិនបានទេ​ ​សង្ឃ​លើក​វត្ត​ភិក្ខុ​នេះ​ ​ដោយ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ឡើយ​។​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ពួក​ភិក្ខុ​អ្នកលើ​ក​វត្ត​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​វិញ​ថា​ ​នែ​អាវុសោ​ ​នេះ​មិនមែន​ជា​អនាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​ភិក្ខុ​នេះ​ ​មិនមែន​ជា​មិន​ត្រូវអាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​សង្ឃ​គួរ​លើក​វត្ត​បាន​ហើយ​ ​ភិក្ខុ​នេះ​ ​មិនមែន​ជា​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​ភិក្ខុ​នេះ​ ​សង្ឃ​លើក​វត្ត​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កំរើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ហើយ​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អស់លោក​កុំ​ប្រព្រឹត្ត​តាម​ ​កុំ​តាម​ចោមរោម​ភិក្ខុ​ ​ដែល​សង្ឃ​បាន​លើក​វត្ត​នេះ​ឡើយ​។​ ​ឯ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​នោះ​ ​កាលបើ​ពួក​ភិក្ខុ​អ្នកលើ​ក​វត្ត​និយាយ​ ​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​ប្រព្រឹត្ត​តាម​ ​នៅតែ​តាម​ចោមរោម​ភិក្ខុ​ ​ដែល​សង្ឃ​បាន​លើក​វត្ត​ហើយ​នោះ​ដដែល​។​
ថយ | ទំព័រទី ៣០៦ | បន្ទាប់