​[​១៤៥​]​ ​គ្រានោះ​ ​មាន​ភិក្ខុ១រូប​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ភិក្ខុ​នោះ​ ​លុះ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ក្នុង​ទីនេះ​ ​មាន​ភិក្ខុ១រូប​ ​ត្រូវអាបត្តិ​ហើយ​ ​ភិក្ខុ​នោះ​ ​បាន​យល់ឃើញ​អាបត្តិ​នោះ​ ​ថា​ជា​អាបត្តិ​មែន​ ​តែ​ពួក​ភិក្ខុ​ដទៃ​ ​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​មិនមែន​ជា​អាបត្តិ​ ​លុះ​កាល​ជា​ខាងក្រោយ​ ​ភិក្ខុ​នោះ​ ​ត្រឡប់​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​មិនមែន​ជា​អាបត្តិ​ទៅវិញ​ ​ពួក​ភិក្ខុ​ដទៃ​ ​ត្រឡប់​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​ជា​អាបត្តិ​ទៅវិញ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ក្នុង​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​និយាយ​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​នែ​អាវុសោ​ ​លោក​ត្រូវអាបត្តិ​ហើយ​ ​តើ​លោក​ឃើញ​អាបត្តិ​នុ៎ះ​ឬទេ​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​នែ​អាវុសោ​ ​អាបត្តិ​ដែល​ខ្ញុំ​ត្រូវ​ឃើញ​នោះ​ ​គ្មាន​ទេ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​សេចក្តី​សាមគ្គី​គ្នា​ហើយ​ ​ក៏​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឯ​ភិក្ខុ​នោះ​សោត​ ​ក៏​ជា​ពហុស្សូត​ ​ស្ទាត់​ក្នុង​បិដក​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ហើយ​ជា​បណ្ឌិត​ ​ឆ្លៀវឆ្លាស​ ​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​រអែង​ ​មាន​សេចក្តី​
ថយ | ទំព័រទី ៣០៧ | បន្ទាប់